វិធីសាស្រ្តថែរក្សាឆ្អឹងខ្នងរបស់អ្នកឲ្យមានសុខភាពល្អ

ដោយមានមុខងារធ្វើឲ្យអ្នកអាចពត់ខ្លួន ប្រែ បត់ អង្គុយ និង ឈរត្រង់ ឆ្អឹងខ្នងរបស់អ្នកគឺជាផ្នែកមួយសំខាន់បំផុតរបស់រាង្គកាយ ។

ឆ្អឹងខ្នង មានសាច់ដុំរាប់រយប្រភេទ សសៃពួរឆ្អឹង និង តំណឆ្អឹង ផ្ដល់ឲ្យរាង្គកាយនូវរចនាសម្ព័ន្ធ និង ការទ្រទ្រង់នៅពេលដែលរាង្គកាយត្រូវការ ។ វាក៏មានតួនាទីសំខាន់ក្នុងការផ្ដល់សារដល់សសៃប្រសាទលើសពីមួយលានសារ ចេញពីខួរក្បាល រហូតដល់រាង្គកាយឈប់សម្រាក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ដឹងដោយវិញ្ញាណ។

ដោយសារតែយើងមានអាយុកាន់តែច្រើនទៅៗ វាជារឿងធម្មតាទេ ដែលត្រូវប្រឈមនិងការឈឺខ្នងកាន់តែច្រើនឡើងៗ ការប្រើឆ្អឹងខ្នងរាល់ថ្ងៃ អាចបណ្ដាលឲ្យកើតជំងឺឈឺខ្នង និង ចុងក្រោយដាច់រហែករចនាសម្ព័ន្ធឆ្អឹងខ្នងនៅពេលណាមួយ។

១. ជំងឺសន្លាក់ឆ្អឹងខ្នង

បញ្ហានេះកើតឡើង នៅពេលឆ្អឹងខ្ចី ដែលដាច់ចេញពីតំណឆ្អឹងខ្នង​ ចាប់ផ្ដើមខូចបណ្ដើរៗ ជាច្រើនឆ្នាំ ។ អាការៈទូទៅនៃ ជំងឺនេះរួមមាន ឈឺចង្កេះ និង រឹងនៅត្រង់ចង្កេះ ដែលហាក់ដូចជាឈឺខ្លាំងនៅពេលព្រឹក និង ក្រោយពេលធ្វើការពេញមួយថ្ងៃ រួមទាំងក្រោយពេលហាត់ប្រាណ។

២. ជំងឺសឹកតំណឆ្អឹង

តំណឆ្អឹងខ្នង ដូចជារ៉ូស័រដែលជួយឲ្យខ្នង មានភាពរស់រវើក ។ ជំងឺសឹកតំណឆ្អឹង គឺជាស្ថានភាពមួយដែលតំណឆ្អឹងខ្នងដែលខូច បង្កឲ្យមានការឈឺចាប់ ដោយគិតចាប់ពី ឈឺខ្លាំង រហូតដល់ពិការ ។

៣. ការបាក់ឆ្អឹង

ការរងរបួសឆ្អឹងខ្នង អាចកើតឡើងជាផ្នែកមួយនៃវិវឌ្ឍន៍របស់វ័យ ជាពិសេសមនុស្សដែលមានជំងឺពុកឆ្អឹង ។ ការបាក់បែកឆ្អឹងនេះ អាចបណ្ដាលឲ្យឆ្អឹងខ្នង បែកបាក់មួយផ្នែកបណ្ដាលឲ្យមានការឈឺខ្នងខ្លាំង ការខូចទ្រង់ទ្រាយឆ្អឹងខ្នង និង ស្រកទម្ងន់ជាដើម។

វិធីសាស្រ្តការពារឆ្អឹងខ្នងរបស់អ្នកឲ្យល្អ

បញ្ហាដំណពូជ ដើរតួជាផ្នែកធំមួយ ក្នុងដំណើរការវិវត្តន៍វ័យរបស់មនុស្ស ទាំងនេះជាវិធានការណ៍ការពារការឈឺខ្នងមួយចំនួន ដែលអ្នកអាចសាកល្បងដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើឆ្អឹងខ្នងរបស់អ្នក។

ផ្ដល់ការសម្រាកដល់ឆ្អឹងខ្នងរបស់អ្នក

មានអារម្មណ៍នឿយហត់គ្រប់ពេលឬ? សញ្ញាបញ្ជាក់អំពីការអស់ថាមពលពីខ្លួន កើតឡើងនៅពេលដែល អ្នកមានអារម្មណ៍ថាវាពិតជាពិបាកក្រោកពីគែ្រនៅពេលព្រលឹម ។ ការអស់កម្លាំង អាចបង្ហាញតាមរយៈអារម្មណ៍ ខួរក្បាល ឬ រាង្គកាយ ។ វាគឺជាវិញ្ញាណដែលយល់ឃើញថាគ្មានថាមពល គ្មានទឹកចិត្ត ឬ គ្មានគោលបំណង ។ នៅដំណាក់កាលធ្ងន់ធ្ងរ អ្នកអាចមានចិត្តរសាប់រសល់រ៉ាំរ៉ៃ ដូចជាមានអារម្មណ៍ថាសប្បាយចិត្ត និង ធ្លាក់ទឹកចិត្ត។

ទទួលសារជាតិកាល់ស្យូមឲ្យគ្រប់គ្រាន់

កាល់ស្យូមមានសារៈសំខាន់ណាស់ក្នុងការថែរក្សាឲ្យឆ្អឹងរបស់អ្នក មានកម្លាំងខ្លាំងក្លា ។ ជាមធ្យម មនុស្សប្រុស ត្រូវការកាល់ស្យូមប្រហែល ១០០០ mg ក្នុងមួយថ្ងៃ ហើយ មនុស្សស្រីត្រូវការប្រហែល ១២០០ mg ។ អ្នកអាចទទួលបានសារជាតិកាល់ស្យូមប្រចាំថ្ងៃ យ៉ាងងាយស្រួល តាមរយៈម្ហូបអាហារ ដោយការញ៉ាំត្រីឲ្យបានច្រើន បន្លែដែលមានស្លឹកពណ៌បៃតង គ្រាប់ធុញ្ញជាតិ និង ផលិតផលដែលធ្វើពីទឹកដោះគោ។

ទម្លាប់រក្សាជំហរល្អ

ជាទូទៅត្រូវប្រកាន់ជំហរល្អ ជំហរដើម ពិតជាអាចធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកដំណើរការបានយ៉ាងត្រឹមត្រូវ ។ ចៀសវាងការប្រកាន់ជំហរដូចជាអត់ឆ្អឹង ផ្អែក ឬ អង្គុយយូរពេកតែមួយកន្លែង ដែលវាអាចធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែយ៉ាប់នោះ ។ ព្យាយាមអង្គុយឲ្យត្រង់ខ្លួន ដោយស្មានៅពីក្រោយ។

ឈប់ជក់បារី

យើងទាំងអស់គ្នា បានដឹងថា ការជក់បារី នឹងបង្កគ្រោះថ្នាក់ ដល់សួត ប៉ុន្តែវាពិតជាមានគ្រោះថ្នាក់ដូចគ្នាដល់ ឆ្អឹងខ្នងរបស់អ្នក ដោយសារតែការវិវឌ្ឍន៍កាន់តែលឿនៃការរលាកសន្លាក់ឆ្អឹង ។ បន្ថែមពីនេះ ផ្សែងបារី អាចបណ្ដាលឲ្យមានជំងឺសន្លាក់ឆ្អឹង និង បាត់បង់សារធាតុទប់លំនឹងរបស់ឆ្អឹងខ្នង ។ ចំណុចនេះ អាចបណ្ដាលឲ្យឆាប់កើតមានការរលាកសន្លាក់ឆ្អឹង និង ពិបាកក្នុងការធ្វើចលនា។

របៀបហាត់ប្រាណដែលធ្វើឲ្យឆ្អឹងខ្នងខ្លាំង

វិធីតែមួយគត់ ដែលធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកមានសុខភាពល្អនោះ គឺការធ្វើឲ្យសាច់ដុំដែលនៅជុំវិញឆ្អឹងខ្នងមានកម្លាំងខ្លាំង ។ សាច់ដុំទាំងនោះ មានចាប់ពីក្បាល រហូតដល់គូថរបស់អ្នក ហើយ សាច់ដុំទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក ។ ការហាត់ប្រាណ ៣ ប្រភេទទាំងនេះ ជួយបង្កើនកម្លាំង និង គាំទ្រដល់តម្រូវការឆ្អឹងខ្នងរបស់អ្នក។

ការហាត់ប្រាណពត់ខ្នង

ដេកផ្ងារ លើកជង្គង់ឡើង សំដៅទៅដើមទ្រូង រួចចាប់កាន់ជើងថ្នមៗ ដែលនៅក្រោមក្បាលជង្គង់ ។ រក្សាជំហរនេះឲ្យបាន ២០ វិនាទី បន្ទាប់មកព្រលែងដៃដោយសណ្ដូកជើង ដេកផ្ងារវិញ ។ ការហាត់ប្រាណនេះ ជួយសម្រួលការតានតឹងនៅខ្នង និង ធ្វើឲ្យយឺតសសៃក្រោយជង្គង់។

ការហាត់ប្រាណ របៀបធ្វើជាស្ពាន

ចាប់ផ្ដើមដោយដេកផ្ងារ លើកជង្គង់ឡើង លាតដៃ និង សន្ធឹងស្មារទាំងសងខាង ។ ប្រើសាច់ដុំខ្នង និង កំប៉េះគូថលើកត្រគាកឡើងតិចៗ ដោយដាក់ស្មានៅលើកម្រាល ។ រក្សាជំហរនេះឲ្យបាន ៥ វិនាទី មុនពេលត្រឡប់មកដូចដើមវិញ។

ចាប់ផ្ដើមដោយដេកផ្ងារ លើកជង្គង់ឡើង លាតដៃ និង សន្ធឹងស្មារទាំងសងខាង ។ ប្រើសាច់ដុំខ្នង និង កំប៉េះគូថលើកត្រគាកឡើងតិចៗ ដោយដាក់ស្មានៅលើកម្រាល ។ រក្សាជំហរនេះឲ្យបាន ៥ វិនាទី មុនពេលត្រឡប់មកដូចដើមវិញ។

ការហាត់ប្រាណមានក្តារនៅខាងមុខ

ជាការហាត់ប្រាណពង្រឹងឆ្អឹងខ្នងប្រកបដោយប្រសិទ្ធភាពខ្ពស់មួយ គឺ ការហាត់ប្រាណមានក្តារនៅខាងមុខ ។ ដេកនៅលើកម្រាល ផ្កាប់មុខចុះ ដោយដាក់កែងដៃទល់និងកម្រាល ច្រត់និងកំភួនដៃ ។ ដាក់ចុងម្រាមជើងទល់កម្រាល ងើបខ្លួនឡើងបន្តិចម្ដងៗ ។ ត្រូវធ្វើឲ្យ ចង្កេះរបស់អ្នកត្រង់ មិនត្រូវបន្ទន់ជង្គង់ ឬ ញាក់ស្មានៅពេលងើបឡើង ។ រក្សាជំហរនេះឲ្យបានយូរតាមអាចធ្វើបាន ក្នុងដំណើរដង្ហើមធម្មតា។ AIA

Comments
Loading...