ក្រោយ…! ញ៉ាំទឹកម្រះស្រស់រួច នឹង មានអ្វីកើតឡើង?

នៅក្នុងផ្លែម្រះ មានសារធាតុជាច្រើន ដែលអាចផ្តល់ប្រយោជន៍ចំពោះសុខភាពអ្នក។

ដូចនេះ អ្នកអាចយកវាមកដាំទឹកញ៉ាំបាន។ តើនឹងមានអ្វីកើតឡើងក្រោយពេលដែលញ៉ាំរួច?

អ្នកអាចយកម្រះមកចិតជាបន្ទះៗ រួចដាំទឹកពិសារបាន។ ក្រោយពេលដែលញ៉ាំរួច វានឹងជួយរំលាយអាហារក្នុងក្រពះ និងពោះវៀនរបស់អ្នក។ ម្យ៉ាងទៀតវានឹងជួយបំបាត់អាការៈទល់លាមកផងដែរ។ ជាពិសេស វាក៏អាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយអ្នកដូចគ្នា។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលដែលអ្នកពិសាររួច វានឹងជួយបង្កើតស្បែកថ្មីលឿន។ ដូចនេះមុខអ្នកនឹងស្អាត ហើយគ្មានមុនឡើយ៕

ប្រភព៖ Health.com.kh

Comments
Loading...